លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានបង្ការការពារទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ជាមួយមន្ត្រីបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត។
លោកអភិបាលរង បានលើកឡើងថា ដោយសារមានការរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ ដែលមានព្រំប្រទល់ជិតខេត្តកោះកុងរបស់យើង ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការអនុវត្តការងារឲ្យបានសមស្របទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាមួយគ្នានេះផងដែរ។
នៅមន្ទីរសុខាភិបាលខេត្ត។