រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានបង្ការការពារទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានបង្ការការពារទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ទូ សាវុធ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

ក្នុងឱកាសនោះដែរ លោក ស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងថា ដោយសារមានការរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ ដែលមានព្រំប្រទល់ជិតខេត្តកោះកុងរបស់យើង ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការអនុវត្តការងារឲ្យបានសមស្របទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាមួយគ្នានេះផងដែរ៕

អត្ថបទទាក់ទង