ថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ២០២០ វេលាម៉ោង ៥÷៣០នាទីល្ងាច លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី វិធានបង្ការការពារទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ទូ សាវុធ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។