ស្រុកកោះកុង,ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ស្តីពីនីតិវិធីរៀបចំឯកសាសាងសង់លំនៅឋាន និងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីនៅឃុំត្រពាំងរូង ក្រោមអធិបតីភាពរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួម:លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល លោកស្រីមេឃុំ ជំទប់ឃុំត្រពាំងរូង និងមេភូមិ សរុបចំនួន ១០នាក់ ស្រី ០១នាក់។
អត្ថបទ:ឃិន វិសាល