/ / /

ពិធីចុះហត្ថលេខាសម្រាប់គម្រោងផ្លូវក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

ភ្នំពេញ | លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។

ក្នុងគម្រោងសម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ១៩៦,៣៥០ ដុល្លាអាមេរិក សម្រាប់ការកែលម្អផ្លូវដើម្បីធានាអោយបាននូវសុវត្ថិភាពក្នុងការឆ្លងកាត់សម្រាប់ប្រជាជនក្នុងតំបន់ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ២,៤០០នាក់ តាមរយះការផ្តល់នូវលទ្ធភាពទទួលបានសេវាសាធារណៈប្រសើរជាងមុនដូចជាសាលារៀន ផ្សារ និងមណ្ឌលសុខភាពជាដើម ព្រមទាំងបង្កើនសកម្មភាពសេដ្ខកិច្ចក្នុងតំបន់តាមរយៈការធ្វ់ឲ្យសកម្មភាពដឹកជញ្ជូនកាន់តែរលូន នឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នៃគម្រោង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា