ស្រុកកោះកុង,ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ បានចុះបើកវេទិការសាធារណ: ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច មានមនុស្សចូលរួម ១១នាក់ ស្រី ៦ នាក់ ។ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។១.ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ១៩។
២.ផ្សព្វផ្សាយពីល្បិចកល់ឆបោករបស់ជនខិលខូចឆ្លៀតឱកាស ។
៣.បានប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន ០៦នាក់ ស្រី ០៥នាក់។