ថ្ងៃព្រហស្បតិ៍៣កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានរៀបចំកិច្ច ប្រជុំស្តីពីការគណនាផ្ទៃក្រឡាកម្រាលសំណង់ និងការផ្តល់ប័ណ្ណប្រកបអាជីវកម្មក្រុមជាង ដឹកនាំកិច្ចប្រជុំដោយ លោក នួន ពន្លឺ អនុប្រធានមន្ទីរទទួលបន្ទុកការងារសំណង់