ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា លោក រស់ ស៊ីថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំ និងមេភូមិគ្រប់ភូមិនៃឃុំប៉ាក់ខ្លង ចូលរួមប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម ដើម្បីធ្វើបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងខេត្ត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។