ថ្ងៃនេះលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំសហការីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងចូលរួមប្រជុំតាមអនឡាញ(Zoom) ក្នុងការត្រួតពិនិត្យលើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង ២៥។
ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាផ្ដោតសំខាន់លើការប្រើប្រាស់លទ្ធផលពិន្ទុសិស្សដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់និទ្ទេសពីA ដល់Eលើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០ចំពោះតែបេក្ខជនជាសិស្សចំណេះទូទៅ។ ដោយឡែក បេក្ខជនស្វៃចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និងបេក្ខជនស្វៃរិន-បំពេញវិជ្ជាក្រសួងកំណត់ត្រឹមតែនិទ្ទេសEប៉ុណ្ណោះ។ឯ.ឧ.បណ្ឌិតសភាចារ្យបញ្ជាក់ជូនអង្គប្រជុំថា ក្រសួងសម្រេចផ្ដល់លទ្ធផលជាប់ស្ថាបពរតាមការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីតែទិន្នន័យដែលក្រសួងបានសម្អាតរួចជាស្រេចមានក្នុងដៃប៉ុណ្ណោះ គឺពុំទទួលស្គាល់អ្វីផ្សេងពីនេះឡើយ។ (អត្ថបទ ៖ ហង់ សុវណ្ណ)