/ / /

គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានរៀបចំពិធីបើកសំណើដេញថ្លៃកិច្ចលទ្ធកម្មសាធារណៈប្រចាំឆ្នាំ២០២០

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៣០នាទីរសៀល គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានរៀបចំពិធីបើកសំណើដេញថ្លៃកិច្ចលទ្ធកម្មសាធារណៈ ស្តីពី ការងារជួសជុលបេតុងអាមេចំនួន ០១ខ្សែ និងលូមូលចំនួន ០៤កន្លែង នៅឃុំត្រពាំងរូង ស្រុកកោះកុង សម្រាប់ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុក និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម និងមានការចូលរួមពីសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្ត ក្រុមហ៊ុន/សហគ្រាស សរុបចំនួន ១២នាក់ ស្រី ០១នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ប្រភព ៖ គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បាននាំយកបច្ច័យរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ចូលបុណ្យសពភរិយា លោក ហែម ភឿង មន្ត្រីកិច្ចសន្យា

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងក្រុងខេមរភូមិន្ទ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារនៃសពលោក ផាត់ ឌឹក (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    18/03/2026

    រដ្ឋបាលស្រុកកោះកុង​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការនៅរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង​

  • ហេង គីមឆន/
    18/03/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញ​ជួបធ្វើការសំណេះសំណាល និងប្រគល់សិក្ខាកាមក្របខណ្ឌថ្មី ឱ្យទៅបម្រើការងារ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ បន្ទាប់ពីបានហ្វឹកហាត់ផ្ទៃក្នុង​ អស់រយៈពេល ៤៥ ថ្ងៃរួចមក