/ / /

វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក (អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ

លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្ត និងជាប្រធានក្រុមមន្ត្រីព័ត៌មានវិទ្យាខេត្ត និងលោក ទួន ឪទី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញដឹកនាំ សម្របសម្រួល វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ។

គោលបំណង នៃវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុក និងបុស្តិ៍រដ្ឋបាលឃុំ នៅមូលដ្ឋាន សំដៅធានាបង្កើតឱ្យបាននូវក្រុមការងារគ្រប់គ្រងប្រើប្រាស់ និងប្រមូលមតិ យោបល់ លើទំព័រហ្វេសបុក របស់អភិបាល នៃគណៈអភិបាលស្រុក អធិការនគរបាលស្រុក និងចងក្រងក្រុមការងារតេលេក្រាមសម្រាប់ បូកសរុបរបាយការណ៍ ដើម្បីរាយការណ៍ជូន ក្រសួងមហាផ្ទៃ ឱ្យបានទាន់ពេលវេលា។
ទន្ទឹមនេះផងដែរ រដ្ឋបាលស្រុក បានបង្ហាញវឌ្ឍនភាពការងារ បញ្ហាប្រឈម ដែលបានអនុវត្តនាពេលកន្លងមក និងផែនការសម្រាប់អនុវត្តបន្ត។

ក្រុមការងារ បានសម្របសម្រួល ក្នុងការកែសម្រួលគេហទំព័ររដ្ឋបាលស្រុកគិរីសាគរ និងហ្វេសប៊ុក របស់លោកអភិបាលស្រុកគិរីសាគរ ហ្វេសប៊ុករដ្ឋបាលស្រុកកោះកុង ព្រមទាំងហ្វេសប៊ុកអធិការដ្ឋាននគរបាលស្រុកគិរីសាគរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម គង់ វិបុល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានឧបត្ថម្ភ អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស និងឆៃប៉ូវ ៣០០គីឡូ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក