/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះផ្សព្វផ្សាយអប់រំ ណែនាំ អំពីវិធានការ ការពារនិងព្យាបាលជម្ងីអុតក្តាម ដែលបានឆ្លងរាលដាលទៅលើ គោ ក្របី

ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងលោកមេភូមិឈើនាង ឃុំជ្រោយស្វាយ បានចុះទៅធ្វើការផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការ ការពារនិងព្យាបាលជម្ងីអុតក្តាម ដែលបានឆ្លងរាលដាលទៅលើគោក្របី មានអ្នកចូលរួមចំនួន ១៦ នាក់។ បានចែកផ្តល់ថ្នាំ Bleu Methylen ដល់ម្ចាស់សត្វដែលបានចូលរួមសម្រាប់លាបដំបៅគោ ក្របី។

១. លទ្ធផល

ក្រុមការងារពុំបានព្យាបាលគោ ក្របី ជូនប្រជាកសិករទេ ដោយតាមការសាកសួរព័ត៌មានពីលោកមេភូមិ ក៏ដូចជាកសិករម្ចាស់សត្វដែលបានចូលរួម ក្នុងភូមិឈើនាងបានឲ្យដឹងថាគោ ក្របី ដែលឈឺបានជាសះស្បើយស្ទើរតែ១០០% ក្រោមការព្យាបាល របស់ភ្នាក់ងារសុខភាពសត្វភូមិ និងម្ចាស់សត្វមួយចំនួន។ សម្រាប់ថ្ងៃនេះនៅទូទាំងឃុំជ្រោយស្វាយ មិនមានករណីគោ ក្របីឈីងាប់ឡើយ។

២. បញ្ហាប្រឈម៖កសិករនៅតែព្រលែងសត្វទៅតាមទីវាលក្នុងអំឡុងពេលសត្វឈឺ។

. ទិសដៅបន្ត៖

  • ការិយាល័យណែនាំឲ្យពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិបន្តការព្យាបាលជំងឺសត្វជូនកសិករ,
  • បន្តចុះផ្សព្វផ្សាយ និងណែនាំកសិករពីវិធានការការពារជំងឺ និងចាក់ថ្នាំកាពារជំងឺជូនម្ចាស់សត្វនៅភូមិនេសាទ។

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ