/ / /

ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងអង្គការម្លប់ព្រហ្មវិហារធម៌ស្រុកស្រែអំបិល ចុះសួរសុកទុក្ខ ប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងអង្គការម្លប់ព្រហ្មវិហារធម៌ស្រុកស្រែអំបិល ចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះចំនួន ៨ខ្នង របេីកស័ង្កសី ៥៩សន្លឹក និងទ្រេតសសរផ្ទះ ១ខ្នង ស្ថិតនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ គ្រឿងឧបភោគបរិភោគទាំងនោះ រួមមាន អង្ករ ២០គ.ក្រ មី០១កេស ទឹកត្រី០៣ដប ប្រេងឆា ០៣ដប ទឹកស៊ីអ៊ីវ ០៣ដប ភួយ០១ ឆ្នាំង០១ កន្ទេល០១ ធុងចម្រោះទឹក០១ តង់០១ វែកបាយ កាទឹក និងទទួលបានស័ង្កសីទៅតាមស្ថានភាពខូចខាតជាក់ស្ដែង។ ក្នុងនោះដែរ ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល បានឧត្ថម្ភបច្ច័យក្នុងមួយគ្រួសារចំនួន ៥០,០០០រៀល និងក្រុមការងារសាខាកាកបាទក្រហមឃុំដងពែងឧត្ថម្ភថវិកាក្នុងមួយគ្រួសារចំនួន ៤០,០០០រៀល។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង