នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចូលរួមប្រជុំផ្សព្វផ្សាយណែនាំអំពីវិធានការការពារ និងព្យាបាលជំងឺសត្វគោក្របី ជាមួយមន្ត្រីជំនាញពេទ្យសត្វខេត្ត និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៧នាក់ ស្រី ៦នាក់ នៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។




