/ / /

សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរ នៃមន្ទីរបរិស្ថានខេត្តកោះកុង​ ដែលប្រចាំការនៅស្នាក់ការកូនកុក និងស្នាក់ការល្បាតថ្មបីដុំ ដឹកនាំដោយ លោក ហាក់ គុណ ប្រធានក្រុមល្បាត ចេញល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ បានប្រទះដីមួយកន្លែងដែលអញ្ញត្តជនបានលួចដាំបង្គោលក្នុងគោលបំណងចាប់យកដីព្រៃតំបន់ការពារយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន។ កម្លាំងយើងបានធ្វើការដកបង្គោលឈើ ៣១០ដើម និងឈើអាររួចមួយចំនួន បន្ទាប់មកកម្លាំងយើងបានធ្វើការដុតបំផ្លាញបង្គោលឈើ រីឯឈើក្តារបានប្រើប្រាស់មធ្យោបាយដឹកយកមករក្សាទុកនៅស្នាក់ការល្បាតកូនកុក៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    លោក​ សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាគណៈអធិបតី នឹងបានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ចូលរួមក្នុងពិធីទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ចំនួន១២ប្រអប់បន្ថែម សរុប២៦ប្រអប់ ក្រោមអធិបតីភាពលោក​ជំទាវ​ អ៉ឹម​ រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក គិត សុផា អភិបាលរងខេត្តកោះកុងលោកបណ្ឌិត​ ហម ច័ន្ទដេត​ នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ​ និងរុក្ខជាតិ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវ ទំងន់ ២៥គីឡូក្រាម   ព្រមទាំងថវិកាចំនួន ២០មុឺនរៀល ចូលរួមបុណ្យសពលោកតា សូ ចុង អាយុ ៦៨ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររោគាពាធស្ថិតនៅភូមិពាមកាយ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំអណ្តូងទឹក ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាព ការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោកស្រី សាត សុវណ្ណរ៉េត និងលោកទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំកណ្តោលក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាពការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • ហេង គីមឆន/
    24/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង និងបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង