រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំរៀបចំ”វិថីអាហារម្ហូបអាហារ”សម្រាប់ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំ"វិថីអាហារម្ហូបអាហារ"សម្រាប់ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣។

ក្នុងឱកាសនេះដែល លោកអភិបាលរងខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង និងមន្ទីរ អង្គភាពជំនាញដែលមានការពាក់ព័ន្ធ ជម្រុញការរៀបចំវិថីម្ហូបអាហារឲ្យបានសមស្របទៅនឹងគោលការណ៍នានា ដើម្បីឲ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣ខាងមុខ ជាមួយគ្នានេះផងដែរលោក លោកស្រីទងអស់ផ្តល់កិច្ចសហការឲ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឲ្យសម្រេចតាមផែនការដែលបានគ្រោងទុក សង្ឃឹមថាក្រុងខេមរភូមិន្ទរបស់យើងនឹងអាចទទួលបានជ័យលាភី៕

អត្ថបទទាក់ទង