ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០
នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប ០១រូប នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ០១រូប និងសង្កាត់រដ្ឋបាលជលផលស្រែអំបិល០១រូប នាយសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា ០១រូប និងមន្ត្រីកិច្ចសន្យា ០១រូប ចុះល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល ដោយប្រើប្រាស់កម្មវិធីស្មាត (SMART Tool) នៅក្នុងភូមិសាស្រ្តកោះស្មាច់ និងកោះអំពិល ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយបានធ្វើការអប់រំ ណែនាំ ដល់អ្នកនេសាទ ដើម្បីឲ្យអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង