ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០ នាទីរសៀល លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្រាយបំភ្លឺបញ្ហាដីធ្លីរបស់ឈ្មោះ ស្វាយ សុវណ្ណារិទ្ធ និងឈ្មោះ ខៀវ ខេមរី ដែលត្រូវបានប្ដឹងជំទាស់មិនអោយចេញប្លង់ និងបានចុះទៅពិនិត្យដល់ទីតាំងដីជាក់ស្ដែង ដែលស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។