តាមការចង្អុលណែនាំ របស់លោកជំទាវអភិបាលខេត្តកោះកុង លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ចុះពិនិត្យទីតាំងខារ៉ាអូខេ និងឌីស្កូថេក នៅក្នុងក្រុងខេមរភូមិន្ទ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់អន្តរក្រសួង ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។