ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០
វេលាម៉ោង០២និង០០នាទីរសៀល
ក្រុមការងារអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជ្រា កុសលវុឌ្ឍិ អនុនាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស បាននាំយករបប ឯកសណ្ឋាននគរបាល លក្ខណៈសញ្ញាស័ក្តិ សម្ភារបន្ទាប់បន្សំប្រចាំឆ្នាំ២០២០ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងពិធីប្រគល់ ទទួលរបបសម្ភារនេះ មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរងផែនារងារភស្តុភារនិងហិរញ្ញវត្ថុ តំណាងលោកឧត្តសេនីយ៍ទោ ស្នងការ លោកអធិការនគរបាលក្រុង-ស្រុក និងលោកមេបញ្ជាការវរះព្រំដែនគោក៨២៧ផងដែរ៕