ថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០
លោក អុី ម៉េងលាង ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកអនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែកយូរឆ្នាំ ជាមួយរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ ដោយមានតំណាងក្រុមហ៊ុន ហ្រ្គីនរិចគ្រុប, តំណាងក្រុមហ៊ុន ខេម៉ាហ្រ្គា និងតំណាងក្រុមហ៊ុន RUBBER ចូលរួមផងដែរ។
កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលមានអ្នកចូលរួម ១២នាក់។
ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង