/ / /

ការអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី​ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ ក្រុមការងារ នៃអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន បានដឹកនាំអ្នកស្ម័គ្រចិត្តភូមិ យុវជនកក្រក បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទ Posterបានចំនួន៣១សន្លឹក ចែកប័ណ្ណប្រកាសចំនួន៥៨សន្លឹក ផ្តល់សាប៊ូដុំចំនួន៦៩ដុំ ម៉ាស់៥០សន្លឹក និងចាក់សារអប់រំតាមឃោសនាសព្ទមានៈការកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ បានចំនួន ៣១ខ្នងផ្ទះ ស្មើនឹង៣១ គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៧៥នាក់ ស្រី ៣៩នាក់ ។

នាឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និង
ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងជំងឺរាតត្បាត និងការថែទាំសុខភាពសហគមន៍ ការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ នុិងបំផ្លាញជម្រកមូសខ្លាញី និងគម្រោងស្តារទំនាក់ទំនងគ្រួសារ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញសាកសួរចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ស្នាក់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ បុគ្គលិក ក្រុមហ៊ុន បុរី អាម៉ូរី ឧបត្ថម្ភថវិកាចំនួន ៦៣៤.៧៣ដុល្លារ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សួន ភិរម្យ អនុប្រធានមន្ទីរអធិការកិច្ចខេត្តកោះកុង ឧបត្ថម្ភថវិកាចំនួន ៥០ ០០០រៀល ដែលបានចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហែម បូរ័ត្ន អនុប្រធានមន្ទីរអធិការកិច្ចខេត្តកោះកុង ឧបត្ថម្ភថវិកាចំនួន ៥០ ០០០រៀល ដែលបានចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក អ៊ូ រី ប្រធានមន្ទីរអធិការកិច្ចខេត្តកោះកុង ឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល ដែលបានចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក