/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ នៅស្រុកថ្មបាំង ឆ្នាំ២០២០

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ នៅស្រុកថ្មបាំង ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាង ២០០ នាក់។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ជាវេទិកាលើកទី២ នៅក្នុងអាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកោះកុង ដែលរៀបចំឡើងនៅស្រុកថ្មបាំង នៃខេត្តកោះកុង ក្នុងគោលបំណងផ្តល់ព័ត៌មាន ជូនដល់ប្រជាពលរដ្ឋទូទៅ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក និងដើម្បីធានាថា ៖
១.រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ធ្វើការដោះស្រាយ និងឆ្លើយតប
២.គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃកិច្ចពិភាក្សាស្វែង រកនូវបញ្ហាដើម្បីធ្វើឱ្យស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត និងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈ៖
• ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
• ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ
• ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត
• ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ទៅវិញ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោក គា ស៊ុន អាជីវករផ្សារដងទង់ ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោក អេង ប៊ុនសន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    16/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    16/12/2025

    តាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់ប្រសើរនៅឡើយ។សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ក្រុមហ៊ុន អគ្គិសនីកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃភ្លើងចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតាឡើងវិញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឡុញ សុផល មេឃុំភ្ញីមាស និងភរិយា បានឧបត្ថម្ភថវិកាចំនួន​២៥០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចេញល្បាតក្នុងមូលដ្ឋាននិងបានចុះជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូស្ថិតនៅសាលាបឋមសិក្សាជីផាត