ថ្ងៃសៅរ ៦កើត និងថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី២១ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
លោកខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង និងលោក យក់ សង្វាត ប្រធានមន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការសមជម្លៀសអគ្គិភ័យប្រចាំឆ្នាំ២០២០របស់ក្រុមហ៊ុនយ៉ាហ្សាគី (ខេមបូឌា)ប្រដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង។