ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្រែអំបិល បានសហការជាមួយអាជ្ញាធរឃុំ និងមានការចូលរួមពីក្រុមការងារការិយាល័យគាំទ្រមូលដ្ឋាន នៃរដ្ឋបាលខេត្តកោះកុង ចុះអង្កេតរហ័សលើជនអនាថាក្នុងស្រុកស្រែអំបិល ចំនួន ០៣ឃុំ គឺ ឃុំស្រែអំបិល ឃុំដងពែង និងឃុំជីខលើ សរុបជនអនាថា ត្រូវបានធ្វើការអង្កេតចំនួន ២២នាក់ ស្រី ១៧នាក់ ក្នុងនោះមានកុមារ ១៤នាក់។











