រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ-សង្កាត់(២០២១-២០២៣)នៅថ្នាក់ស្រុក

នារសៀលថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកគិរីសាគរ​បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ-សង្កាត់(២០២១-២០២៣)នៅថ្នាក់ស្រុក ក្រោមអធិបតីភាព​ លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការ​ និងសិ្ថតិខេត្ត​ ​លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ជា​ ប៊ុនធឿន​ អភិបាលរង​ នៃគណៈអភិបាលស្រុក​ ក្នុងនោះដែរក៏មានការចូលរួម​ពី​ លោក​​ អភិបាលរងស្រុក​ លោកនាយករដ្ឋបាល​ អង្គភាពពាក់ព័ន្ធថ្នាក់ខេត្ត​ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ការិយាល័យចំណុះសាលាស្រុក​ លោកប្រធានមណ្ឌលសុខភាព​ លោក​ឃុំទាំងបី​ សរុបសមាសភាពចូលរួមប្រមាណ​ ៤០ រូប​ ស្រ្តី​ ០៣ រូប។

អត្ថបទទាក់ទង