លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំមេភូមិ៤ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងបានផ្ដល់អំណោយគ្រឿងបរិភោគ អង្ករចំនួន ២០គីឡូ, ទឹកត្រី, ទឹកស៊ីអ៊ីវ ចំនួន០១យួរ និង ថវិកាមួយចំនួន ជូនស្ត្រីជនពិការគ្មានទីពឹង ចំនួន០១គ្រួសារ ឈ្មោះ សេត ចន្ថា អាយុ ៦៥ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ១០៖៤៥នាទីព្រឹក
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#



