លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌល សីមា អមដំណើរដោយ លោកវរសេនីយ៍ឯក លឹម សែងចន្ទ អធិការនគរបាលស្រុក និងលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានអញ្ជើញចុះពិនិត្យ ការតែងលម្អ បរិវេណគល់ស្ពាន និងបំពាក់ទង់ជាតិ តាមបង្គោលភ្លើង អមសងខាងបង្កាន់ដៃស្ពានកោះប៉ោ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។
ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
វេលាម៉ោង១០:៣០នាទីព្រឹក





