លោក ខៀវ ផន អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីជំនាញនៃការ ការិយាល័យ គណនេយ្យសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ ការិយាល័យ រដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល បានចូលរួមកិច្ចប្រជុំ ស្តីពី:
1,ស្ថានភាពថវិកាឆ្នាំ២០២៦
2,នីតិវិធីនៃការទូទាត់ចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២៦ តាមកម្មវិធី
វេលាម៉ោង៨.00 នាទីព្រឹក នៅសាលប្រជុំ”ក”ជាន់ទី១ អគាររដ្ឋបាលថ្មី ចៅពញាហុក រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន។
ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥





