លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១ .ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២ .ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកគិរីសាគរ
៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង ស្ដីពីផែនការសកម្មភាព និងផែនការថវិការបស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារនៃរដ្ឋបាលស្រុកគិរីសាគរ
៥.ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែតុលា ស្ដីពីការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលស្រុកគិរីសាគរ
៦.ពិភាក្សាលើបញ្ហាប្រឈម
៧.សេចក្តីផ្សេងៗដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក សាយ ង៉ែត អភិបាលស្ដីទី លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីជំទប់១ ស្មៀនឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល

































