លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៥ ឆ្នាំទី៣ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៥។
ដោយមានរបៀបវារៈសំខាន់ៗចំនួន៥ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ តុលា ឆ្នាំ ២០២៥
២. ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែ តុលា ឆ្នាំ ២០២៥
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥. ការសាងសង់ផ្លូវទៅទីលានចាក់សម្រាម
៦ . មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាឃុំចំនួន ៥ រូបលើ៥រូប ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក មន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ មន្ត្រីកសិកម្មឃុំ លោក មេភូមិ ព្រែកខ្សាច់ មេភូមិ យាយសែន មេភូមិសំុងតាកែវ សមាជិភូមិ សំរុងតាកែវ សមាជិកភូមិ ព្រែកខ្សាច់ លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់
សរុបចំនួន ១៦ នាក់ ស្រី ០៤ នាក់ ។
ថ្ងៃ ព្រហស្បតិ៍ ០៧ កើត ខែ មិគសិរ ឆ្នាំម្សាញ់សប្តស័កព. ស ២៥៦៩
ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥





