/ / /

រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ នៅសាលាសង្កាត់ស្ទឹងវែង

រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមដោយ សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៤រូប សមាជិកក្រុមប្រឹក្សាក្រុង១រូប ស្មៀនសង្កាត់ ជំនួយការរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង២ភូមិ នាយប៉ុស្តិ៍នគរបាល ក្រុមទ្រទ្រង់សុខភាពភូមិ និងប្រជាពលរដ្ឋ នៃរដ្ឋបាលសង្កាត់ស្ទឹងវែង។

ដែល មានរបៀបវារៈដូចខាងក្រោម ៖

១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ  និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ

២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់

៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែឧសភា ឆ្នាំ២០២៥

៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ  

៥- ពិនិត្យ និងអនុម័ត សេចក្តីព្រាងផែនការថវិកា និងផែនការសកម្មភាព គម្រោងអាហារូបត្ថម្ភ ឆមាសទី១ ឆ្នាំ២០២៥

៦-ផ្សេងៗ

នៅសាលាសង្កាត់ស្ទឹងវែង

វេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ May 29, 2025

#ប្រភពពីរដ្ឋបាលសង្កាត់ស្ទឹងវែង#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក តុង យ៉ាវ អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ឆ្នាំ២០២៦-២០២៨

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំទាំង៤ នៃស្រុកបូទុមសាគរ អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់

  • ហេង គីមឆន/
    27/05/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ បានទទួល​គណៈប្រតិភូ​អញ្ជើញ​មក​ពីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដឹកនាំដោយលោក​ រ៉ាយ​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ ដេីម្បី​ចុះ​មកសំណេះសំណាល និងពិភាក្សាការងារមួយចំនួន និងសុំកិច្ចសហការពីមន្ទីរចុះសិក្សា​ និងប្រមូលទិន្នន័យព័ត៌មានអំពីសេវាផ្កាយរណបនៅក្នុងខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង