លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងដោះស្រាយដីអគារគ្រូដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន៤០គ្រួសារ កំពុងស្នាក់នៅអាស្រ័យផលស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង។
វេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃច័ន្ទ ១៥ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







