/ / /

អង្គការ អ៊ិកស៊ីដ វើកវ៉ាយដ៍ ចុះផ្សព្វផ្សាយអំពីសេវា ស្ដារលទ្ធភាពពលកម្មកាយសម្បទា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ បានចូលរួមសិក្ខសាលា ស្ដីពីកម្មវិធីផ្សព្វផ្សាយអំពី សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា របស់អង្គការ អ៉ិកស៊ីដ វើកវ៉ាយដ៍ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពី តំណាងមន្ទីរសុខាខេត្តកោះកុង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកោះកុង។
អង្គការ អ៉ិកស៊ីដ វើកវ៉ាយដ៍ ក៏មានកិច្ចសហបករតិបត្តិការក្នុងភាពជាដៃគូជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការបញ្ជូនជនមានពិការភាព មកកាន់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទារបស់ អង្គការ អ៉ិកស៊ីដ វើកវ៉ាយដ៍ ដែលមទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    ខេត្តកោះកុង មានឱកាសការងារ ចំនួន ៦០៥ កន្លែង

  • ហេង គីមឆន/
    15/11/2025

    សារលិខិតជូនពរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចបហារដ្ឋសភាធិការធិបតី នាថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ