/ / /

រដ្ឋបាលឃុំព្រែកខ្សាច់បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៣៤ អាណត្តិទី ៥ ឆ្នាំទី ៣

រដ្ឋបាលឃុំព្រែកខ្សាច់

  លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ និងជាប្រធានក្រុមប្រឹក្សាឃុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ ឆ្នាំទី៣ ប្រចាំខែមីនា ឆ្នាំ ២០២៥ ដោយមានរបៀបវារៈសំខាន់ៗចំនួន៨ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ កុម្ភ: ឆ្នាំ ២០២៥
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ កុម្ភ:  ឆ្នាំ ២០២៥
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍ឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥. ពិនិត្យ និងអនុម័តសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥- ២០២៧
៦. ពិនិត្យ និងអនុម័តប្រតិទិនដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨
៧. ពិនិត្យ និងអនុម័តបញ្ជីគម្រោងប្រើប្រាស់ថវិកាឃុំព្រែកខ្សាច់ឆ្នាំ ២០២៦-២០២៨
៨ . មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាឃុំចំនួន ៤ រូបលើ៥រូប  ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់  លោក មេភូមិ ព្រែកខ្សាច់   លោកអនុភូមិសំរុងតាកែវ    ក្រុមទ្រទ្រង់សុខភាពភូមិ   លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ លោក នាយកសាលាបឋមសិក្សា ព្រែកខ្សាច់
  សរុបចំនួន ១១ នាក់ ស្រី ០៣ នាក់ ។
       

ថ្ងៃ អង្គរ១២ រោច   ខែ  ផល្គុន ឆ្នាំរោងឆស័កព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/04/2026

    លោកឧត្ដមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងភរិយា ព្រមទាំងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញទស្សនាការសម្តែង របាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០

  • ហេង គីមឆន/
    11/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ត្នសិរីវិសុទ្ធា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

  • ហេង គីមឆន/
    11/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ជូនយោធភូមិភាគ​ទី​៣

  • ហេង គីមឆន/
    11/04/2026

    លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកអាចារ្យ ១រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ និងផ្ដល់ឱវាទដល់ជនជាប់ឃុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរ​ លោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងស្វាមីព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​

  • ហេង គីមឆន/
    11/04/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី វង្សវិស្សុត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ