រដ្ឋបាលឃុំភ្ញីមាស
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមាន សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ មេភូមិតានី មេភូមិកៀនក្រឡាញ់ មេភូមិភ្ញីមាស និងអនុភូមិភ្ញីមាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋគ្រួសារចាស់ជរា និងមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅប៉ុស្តិ៍សុខភាព ក្នុងនោះលោកមេឃុំបាននាំយកគ្រឿង ឧបភោគបរិភោគមួយចំនួន និងថវិកាមួយចំនួន ផ្ដល់ជូនចំនួន ៥ គ្រួសារ (ថវិកាសរុប៤៧០,០០០៛ ជាថវិការបស់រដ្ឋបាលឃុំ និងសប្បជន) ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។





ថ្ងៃសុក្រ ១រោច ខែផល្គុន ឆាំ្នរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆាំ្ន២០២៥