/

មន្រ្តី នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩(Covid-19) នៅតាមអាជីវកម្មទេសចរណ៍ ក្នុងស្រុកមណ្ឌលសីមាបានចំនួន ៣៤ កន្លែង។

មន្រ្តី នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩(Covid-19) នៅតាមអាជីវកម្មទេសចរណ៍ ក្នុងស្រុកមណ្ឌលសីមាបានចំនួន ៣៤ កន្លែង។

-ផ្ទះសំណាក់ ៥ កន្លែង
-រីសត ១ កន្លែង
-ភោជ.អាហារដ្ឋាន ២៧ កន្លែង (បិទ១១កន្លែង ផ្អាក២កន្លែង )

១. ណែនាំអំពីការដាក់ អាល់កុល/ ជែល សម្រាប់ភ្ញៀវទេសចរ
២. ដាក់ឧបករណ៍វាស់កម្តៅ (វាស់កម្តៅបុគ្គលិក និងភ្ញៀវមុនពេលចូលស្នាក់នៅ ឫពិសារអាហារ)
៣. គ្រប់បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាក់ និងត្រូវណែនាំដល់ភ្ញៀវពាក់ម៉ាស់ ឫក្រម៉ា មុនចូលស្នាក់នៅ ឫចូលកម្សាន្តរមណីយដ្ឋាន
៤. រក្សាគម្លាតគ្នាយ៉ាងតិច 1.5ម៉ែត្រ
៥. ចែកជូន និងបិតស្ទីកខឺ ណែនាំអំពីការលាងដៃ និងវិធីបង្ការជំងឺ (Covid-19)
៦. ណែនាំអោយ ម្ចាស់អាជីវកម្ម ស្រង់ឈ្មោះភ្ញៀវ ប្រវត្តិធ្វើដំណើរ និងលេខទូរសព្ទភ្ញៀវ (ងាយស្រួលតាមដានបើមានករណីសង្ស័យ Covid លើភ្ញៀវណាមួយ)
៧. ណែនាំ និងត្រួតពិនិត្យលើតារាងតម្លៃមុខម្ហូប (ត្រូវមានដាក់តម្លៃលើមុខម្ហូបនីមួយៗអោយបានច្បាស់លាស់)
៨. ណែនាំអំពីសុវត្ថិភាពចំណីអាហារ
៩. ណែនាំអំពីការរក្សាអនាម័យ (សម្រាមក្រោមតុ)
១០. ត្រូវមានស្លាកសញ្ញា ចេញ/ចូល ដើម្បីបញ្ជៀសភ្ញៀវចេញ/ចូល បន្ទប់ទឹក
១១. ត្រូវរក្សាអនាម័យជាប្រចាំ សម្អាតសម្ភារៈប្រើប្រាស់ បរិវេនក្នុង/ក្រៅ បន្ទប់ទឹកអោយបានជាប្រចាំ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/05/2026

    ឱកាសការងារជាច្រើនកន្លែង នៅក្រុមហ៊ុន កោះកុង ចេជាង អេសអុីហ្សេត ឯ.ក សម្រាប់បម្រើការងារនៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    21/05/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន BLO

  • ហេង គីមឆន/
    21/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    21/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមណ្ឌលសីមា ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    21/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តបានដឹកនាំមន្រ្តីរាជការស៊ីវិល ទទួលស្វាគមន៍គណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូ «ចុះធ្វើសវកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញត្តិស្ដីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ»

  • មន្ទីរធម្មការ និងសាសនា/
    21/05/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធមមមការនិងសាសនា​ និងសហការីបានអមដំណេីរលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ យកទេយ្យទាន​ ប្រគេនព្រះសង្ឃ​ នៅវត្តទេពនិមិត្ត​ ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ​ ដេីម្បីឧទ្ទិសកុសលដល់វិញាណក្ខន្ធកងទ័ព​ និងប្រជាជន​ ដែលបានពលី​ និងត្រូវបានសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ