លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តការ រវាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងក្រុមហ៊ុន TREND TECH CO.LTD ( TT) ស្តីពីការដាំ និងស្តារព្រៃកោងកាងក្នុងខេត្តកោះកុង ក្រោមគណៈធិបតីលោកស្រី អុី នារីនេត អភិបាលរងខេត្តកោះកុង និងលោកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំសាលាខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក