ដេីម្បីឆ្លើយតបជាមួយអនុសាសន៍ថ្នាក់ដឹកនាំ ក្នុងការប្រើប្រាស់វិធានការក្ដៅចំពោះ(ករណីក្មេងទំនេីង) លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុក បានបញ្ចុះកម្លាំងវេនប្រចាំបញ្ជាទី១ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចេញល្បាតដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសករណីក្មេងទំនើងដែលបង្ករការរំខានដល់ប្រជាពលរដ្ឋ ព្រមទាំងបានចែកខិតប័ណ្ណលេខទូរសព្ទទាន់ហេតុការណ៍ ដល់ប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនងពេលមានអាសន្ន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋានអោយបានល្អប្រសើរ៕
ប្រភព៖ អនុសេនីយ៍ទោ ទួន ម៉េង
ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០២៤