រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំ អាជ្ញាធរភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិកោះស្ដេច សហការជាមួយកងកម្លាំងរាជអាវុធហត្ថស្រុក ចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអំពីសណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន ការដុតកាំជ្រួច បង្ហោះគោម ការចាក់ធុងបាស និងចងទង់ជាតិខ្មែរនៅមុខផ្ទះ ក៏ដូចជាផ្សព្វផ្សាយដល់ទូកទេសចរណ៍ និងអូប័រ តម្រូវឱ្យមានអាវពោងសុវត្ថិភាព ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
December 27, 2024