រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៣០ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២៤
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤.បែងចែកប្រាក់រង្វាន់ ឆ្នាំ២០២៤
៥.បិទបញ្ជីថវិកា ២០២៤
៦.បញ្ហាប្រឈមនិងដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានសហគមន៍នេសាទ មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ។

ថ្ងៃសុក្រ ១២ រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
December 27, 2024

អត្ថបទទាក់ទង