រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារប្រចាំខែធ្នូ

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី២៩ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ អនុប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី២៨
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍ អំពី ផ្នែក អប់រំ
៤.របាយការណ៍ អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២៤
៦.របាយការណ៍ ក្រុមទ្រទ្រង់សុខភាពភូមិ ប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ២០២៤
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមពីសមាជិក​ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាបឋមកោះស្ដេច ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។

ថ្ងៃសុក្រ ១២ រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
December 27, 2024

អត្ថបទទាក់ទង