រដ្ឋបាលឃុំព្រែកខ្សាច់
តាមការចាត់តាំង ពីលោក រៀម រុំ មេឃុំ ព្រែកខ្សាច់ លោក ចាប វន ប្រធានក្រុមប្រឹក្សាឃុំស្តីទី បានបើកកិច្ចប្រជុំសាមញ្ញ លើកទី ៣១ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ប្រចាំខែ ធ្នូ ឆ្នាំ ២០២៤ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍ឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៤ រូបលើ៥រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោកមេភូមិ ព្រែកខ្សាច់ លោកស្រី សមាជិកភូមិ ព្រែកខ្សាច់ លោកមេភូមិយាយសែន លោកអនុភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោកនាយកសាលាបឋមសិក្សា ព្រែកខ្សាច់
លោកប្រធាន សហគមន៍នេសាទឃុំព្រែកខ្សាច់ សរុបចំនួន ១៤ នាក់ ស្រី ០៣ នាក់ ។
ថ្ងៃសុក្រ១២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤