លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តកោះកុង ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង
ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង២:០០នាទីរសៀល