លោក ឈឹម ចិន អភិបាលស្ដីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមចុះពិនិត្យព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋផ្ដល់សេវាដោយឥតគិតថ្លៃ ដែលជាបេសកកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាល័យហ៊ុន សែន ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នាពេលខាងមុខ។
កិច្ចប្រជុំពិភាក្សានេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង។
វេលាម៉ោង ២:០០ នាទីរសៀល ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#