លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពីការអប់រំ ថែទាំ អនាម័យបរិស្ថាន។ វេទិកាផ្សព្វផ្សាយមានការអញ្ជើញចូលរួមពី:
លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុង
លោក ទួន សុភារិទ្ធិ ប្រធានអង្គភាពលទ្ធកម្ម ក្រុង
លោក គឹម សុផល ប្រធានការិយាល័យសាធារការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ
ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្ត
តំណាងចៅសង្កាត់ស្ទឹងវែង
ក្រុមការងារក្រុមហ៊ុនប្រមូលសំរាមក្រុង និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស សរុបចំនួនប្រមាណជា៩៨នាក់។
វេទិកាផ្សព្វផ្សាយនេះបានរៀបចំឡើងនៅបរិវេណដីឡូត៍ សំ វិរៈ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
December 24, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#