លោក ពេជ្រ សិលា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាឃុំថ្មស ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីប្រជុំសម្របសម្រួលគ្នារួចមក ភាគីទាំងពីរបានឯកភាពឲ្យ ក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ព្រំដីទាំងអស់ ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហានេះ ។
ដូចនេះលោកប្រធានអង្គប្រជុំស្នើសុំពេលក្រោយ ដើម្បីចុះធ្វើការវាស់វែង ផ្ទៀងផ្ទាត់ព្រំដី នឹងធ្វើការដោះស្រាយម្ដងទៀតនៅពេលក្រោយ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
វេលាម៉ោង ០៨:៣០ នាទីព្រឹក
ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
December 24, 2024