លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយ ផែនការអនុវត្តលេខ ០០៣ ផ.ក ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុង ព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤