រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍លទ្ធផលអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍លទ្ធផលអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ  ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី Rebekah Bell នាយិការអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា, ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ ពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណង និងសារៈសំខាន់នៃទិន្នន័យស្ថិតិអង្កេតកសិកម្មកម្ពុជា គឺតម្រូវការចាំបាច់និងមិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារប្រកបមុខរបរកសិកម្ម ប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងសូនចនាករសំខាន់ៗផ្សេងទៀត។ 

ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង