រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ អញ្ជើញ​ចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”​

ខេត្តកោះកុង​ ៖​ ព្រឹក​ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤​លោក​ ជា​ សូវី​ អភិបាលស្រុកកោះកុង​ និងជាប្រធាន​គណៈកម្មាធិការ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង​ បានចាត់លោក អ៉ឹង​ បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ ជាតំណាងចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍"​ និងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព​ លោកជំទាវ​ មិថុនា​ ភូថង​ អភិបាលខេត្តកោះកុង​ និងជាប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង​ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​

អត្ថបទទាក់ទង